Accreditation

High School Diploma from

Accredited School in USA

Visitors

2651878
Today
Yesterday
Week
All days
393
934
3244
2651878

Chamroeun Kh Development

Chamroeun KH Development Co.,Ltd.

-Construction
-Engineering
-Decoration Design
-Drawing Design
-Mechanical & Electrical Design
-Pool Equipment & Construction Supplies
-Construction Material Supplies
-Furniture Supply

Ads

Cambodian Curriculum

វគ្គបំប៉នក្នុងពេលវិស្សមកាល និងទស្សនៈកិច្ចសិក្សានៅអាមេរិច និងអូស្រ្ដាលី
សម្រាប់សិស្សសាលាអាមេរិចកាំងហ្គោលឌិនហ្គេត និងសិស្សមកពីសាលាផ្សេងទៀត

      គណៈគ្រប់គ្រងសាលាអាមេរិកាំងហ្គោលឌិនហ្គេត មានកិត្តិយសសូមជម្រាប ជូនដំណឹងដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាមាតាបិតា អ្នកអាណាព្យាបាលសិស្សទាំងអស់ឲ្យបានជ្រាបថា នៅក្នុងវិស្សមកាល សាលារីករាយនឹងផ្ដល់ជូនសិស្សានុសិស្ស នូវវគ្គបំប៉នវិស្សមកាល និងទស្សនកិច្ចសិក្សា ដែលនឹងចាប់ផ្ដើម នៅថ្ងៃទី ០៥ ខែ កក្កដា ឆ្នាំ ២០១២ និងបញ្ចប់នៅថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០១២។ ការសិក្សាពេល វិស្សមកាលនេះ Summer Course មានកម្មវិធីដូចជាៈ Creative composition, English, Media/Drama, Math, Science, Physical Education និងកម្មវិធីទស្សនកិច្ចកម្មសិក្សាផងដែរ ដែលសិស្សានុសិស្ស នឹងរីករាយក្នុងការស្វែងយល់ ពីការធ្វើទស្សនកិច្ចសិក្សា នៅទីជិតឆ្ងាយ ក្នុង ព្រះរាជាណាចក្រកម្ពុជា។ ហើយសិស្សានុសិស្សនឹងមាន ឧកាសចូលរួមទស្សនកិច្ចសិក្សា នៅក្រៅប្រទេស ដូចជា ប្រទេសអាមេរិក និងអូស្រ្ដាលី ការធ្វើទស្សនកិច្ចសិក្សា នៅតាម វិទ្យាល័យ និងមហាវិទ្យាល័យ និងសកលវិទ្យាល័យនៅអាមេរិក ដែលធ្វើឲ្យសិស្សានុសិស្ស ទទួលបាននូវ បទពិសោធន៍ ពីម្ហូបអាហារ ប្រពៃណី ទំនៀមទំលាប់ និងការកំសាន្ដតាមរម្យនីយដ្ឋាន និងសួនឧទ្យាននានា នៅអាមេរិក។ ជាងនេះទៅទៀត កម្មវិធីវិស្សមកាលដ៏សំខាន់នេះ នឹងជួយជម្រុញឲ្យសិស្សក្លាយជាអ្នកសិក្សា ដ៏ជោគជ័យក្នុងឆ្នាំសិក្សាថ្មី។

   ជារៀងរាល់ឆ្នាំកម្មវិធីសិក្សា Summer Course នេះនឹងសិក្សាផ្ដោតទៅលើកត្តាសំខាន់ៗលើកម្មវិធីសិក្សា និងកម្មវិធីពិសេសៗ ដូចជាការកសាងនួវការសហការ និង ទំនាក់ទំនងល្អ អភិវឌ្ឍន៍ភាពជឿជាក់លើខ្លួនឯង ក្នុងការទំនាក់ទំនងដោយផ្ទាល់មាត់ ដោយលាយលក្ខអក្សរ។ វាជាបំណង ប្រាថ្នារបស់យើង ដើម្បីអោយសិស្សទទួលបាននូវជំនាញពិសេសៗ ដែលទាក់ទងការស្វែងយល់ និងគំនិតពិចារណា ច្បាស់លាស់ ដែលអាចជួយឲ្យពួកគេរីកចំរើនខាងផ្នែកសិក្សា។ ការអនុវត្តន៍ដែលរៀបចំទាំងអស់នោះ ជួយអភិវឌ្ឍ អាកប្បកិរិយាសិស្ស ដែលគេនិងជួបប្រទះក្នុងមួយឆាកជីវិត របស់ពួកគេ។
  គណៈគ្រប់គ្រងសាលាអាមេរិកាំងហ្គោលឌិនហ្គេត សង្ឃឹមយ៉ាងមុតមាំថា មាតាបិតាអាណាព្យាបាលសិស្ស ទាំងអស់នឹងយល់ច្បាស់ពីតម្លៃនៃការសិក្សានេះ ហើយនឹងឲ្យបុត្រា បុត្រីរបស់លោកអ្នក សិក្សានូវកម្មវិធី Summer Course ជាក់ជាមិនខាន។
  សូមឯកឧត្តម លោកជំទាវ លោក លោកស្រី ជាមាតាបិតា អ្នកអាណាព្យាបាលសិស្ស ទទួលនូវការគោរពរាប់អានដ៍ខ្ពង់ខ្ពស់អំពីគណៈគ្រប់គ្រង និងបុក្គលិកសិក្សាសាលា អាមេរិកាំងហ្គោលឌិនហ្គេតទាំងអស់។
បញ្ជាក់ៈ    -ម៉ោងសិក្សា 8:00 – 11:00am or 2:00 – 5:00pm

 

ការអភិវឌ្ឍន៍វិស្ស័យសិក្សាធិការ
    ដោយយល់ឃើញពីតំរូវការ នៃការអភិវឌ្ឍន៍នាពេលបច្ចុប្បន្ន សាលាអាមេរិកាំងហ្គោលឌិនហ្គេត មានកិត្តិយសសូមជំរាបជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា នូវកម្មវិធីអប់រំដែលមានកំរិត គុណភាពខ្ពស់ ដែលមិនធ្លាប់មានពីមុនមកនៅ ព្រះរាជាណាចក្រកម្ពុជាយើង គឺចំនេះទូទៅភាសាអង់គ្លេសថ្នាក់មត្តេយ្យដល់ ថ្នាក់ទ១២ សិក្សាតាមកម្មវិធីសាលាដែលធំ ហើយល្បីជាង១០០ ឆ្នាំនៅអាមេរិក និងទទួលបាន សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) Authentic USA High School Diploma ពី សាលានៅសហរដ្ឋអាមេរិក ដែលមានការទទួលស្គាល់ដោយស្ថាប័នធំៗបីគឺ    The North Central Association of Colleges and Schools, the Commission on International and Trans-Regional Accreditation និង the Illinois State Board of Education បង្រៀនដោយគ្រូដែលមាន ភាសាដើមកំណើតអង់គ្លេស។ សាលាអាមេរិកាំងហ្គោលឌិនហ្គេត ក៏មានបើកថ្នាក់ចំណេះទូទៅ ភាសាខ្មែរពីថ្នាក់មត្តេយ្យ ដល់ថ្នាក់ទី១២ អនុវត្តន៍តាមកម្មវិធីសិក្សារបស់ក្រសួងអប់រំយុវជន និងកីឡា សិស្សានុសិស្សអាចសិក្សាពេញមួយថ្ងៃ ទាំងកម្មវិធីចំណេះទួទៅភាសាអង់គ្លេស និងកម្មវិធី ចំណេះទូទៅភាសាខ្មែរ។ ការប្រលងចំណេះទូទៅភាសាខ្មែរ គឺប្រលងថ្នាក់ជាតិជាមួយសិស្សសាលារដ្ឋ និងទទួលបាន សញ្ញាប័ត្រមធ្យមសិក្សាទុតយភូមិចេញដោយ ក្រសួងអប់រំយុវជន និងកីឡា។
    សិក្សានៅសាលាអាមេរិកាំងហ្គោលឌិនហ្គេតសិស្សានុសិស្ស នឹងទទួបាន សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ២ ក្នុងពេលតែមួយ។

image5 image2
image1

ការបើកសាខាថ្មី
  ដើម្បីជួយសម្រួលដល់ការធ្វើដំណើរនិងការសិក្សាអោយមាន ប្រសិទ្ធិភាពខ្ពស់តាម លក្ខណៈស្ដង់ដារ សាលាបានបើកសាខាថ្មី ដែលមាន ទីតាំងធំទូលាយមានខ្យល់អាកាសបរិសុទ្ធ អាគារធំ និងមានទីធ្លាធំទួលាយសម្រាប់ហាត់កីឡា បំពាក់ទៅដោយឧបករណ៍ និងសំភារៈ សិក្សាយ៉ាងទំនើប ស្ថិតនៅអាគារលេខ ៤៤ និង ៤៥ ផ្លូវ ៣១៣ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានី ភ្នំពេញ។
  គណៈគ្រប់គ្រងសាលាអាមេរិកាំងហ្គោលឌិនហ្គេតរីករាយ និង ទទួលស្វាគមន៍ ចំពោះ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី ដែលមានបំណងចង់អញ្ជើញ មកទស្សនា និងសាកសួរពត៍មានបន្ថែម ដើម្បីចុះឈ្មោះ អោយបុត្រាបុត្រី ចូលរៀននៅ សាលាយើងខ្ញុំ ដើម្បីទទួលការអប់រំដ៍ប្រសើរបំផុតសម្រាប់អនាគតជោគជ័យរបស់ បុត្រាបុត្រី។ សូមទំនាក់ទំនងលេខទូរស័ព្ទ ៖ 023 21 21 45, 012 89 87 50, 077 777 550។
សូមឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី ទទួលនូវការគោរពរាប់អានដ៍ ខ្ពង់ខ្ពស់អំពីយើងខ្ញុំ។